នៅក្នុងការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានយល់ព្រមលើផែនការបង្កកស្តុកបម្រុងរូបិយប័ណ្ណបរទេសរបស់ធនាគារកណ្ដាលរុស្ស៊ីស្មើនឹង ៦៤៣ ពាន់លានដុល្លារ ដែលនេះស្មើនឹងការប្រកាសសង្គ្រាមហិរញ្ញវត្ថុជាមួយនឹងរុស្ស៊ី

អត្ថបទដោយ៖
AMS OneMinute

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាប្រភេទសង្គ្រាមថ្មីបំផុត ដោយធ្វើឱ្យដុល្លារអាមេរិក និងរូបិយប័ណ្ណលោកខាងលិចដទៃទៀតឱ្យក្លាយជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើសត្រូវរបស់ពួកគេ ហើយវិធីសាស្ដ្រនេះ បានក្លាយជាជម្រើសចម្បងនៃគោលនយោបាយសន្តិសុខ។ ការប្រែក្លាយហិរញ្ញវត្ថុជាអាវុធ មានផលប៉ះពាល់យ៉ាងជ្រាលជ្រៅចំពោះអនាគតនៃនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ។

ប្រសិទ្ធភាពនៃទណ្ឌកម្មហិរញ្ញវត្ថុនេះ គឺកើតចេញពីវត្តមានគ្រប់ទិសទីនៃប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណប្រើប្រាស់ច្រើនជាងក្នុងពិភពលោក សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ ដែលជាញឹកញាប់ត្រូវឆ្លងកាត់បណ្ដាញធនាគារអាមេរិក។

ការដាក់ទណ្ឌកម្មលើធនាគារកណ្ដាលរបស់រុស្ស៊ី គឺជាលើកទីមួយហើយដែលអាវុធនេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងសេដ្ឋកិច្ចដ៏សំខាន់មួយនេះ។ ទណ្ឌកម្មនេះអាចជាហានិភ័យសម្រាប់អាមេរិក ព្រោះការដាក់ទណ្ឌកម្មអាចជំរុញឱ្យមានប្រតិកម្មប្រឆាំងនឹងឥទ្ធិពលរបស់ប្រាក់ដុល្លារនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

ប្រភព៖ FT

ads banner