ត្រីមាសដំបូងឆ្នាំនេះកម្ពុជានាំចេញអង្ករបានជាង ១៧ ម៉ឺនតោន ស្រូវ ១,៣លានតោននិងចំណូលបាន ៤១៣ លានដុល្លារ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធ ស្រូវអង្ករ កម្ពុជានាពេលថ្មីៗនេះបានឱ្យដឹងថា កម្ពុជាបាននាំ ចេញអង្ករ មានចំនួនជាង ១៧០,០០០តោនទៅកាន់ទីផ្សារអន្តរជាតិ និងនាំចេញស្រូវចំនួន ១,៣លានតោនក្នុង ត្រីមាសដំបូង នៃឆ្នាំ២០២២ ដោយទទួលបានប្រាក់ចំណូលចំនួន ៤១៣ លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងទៀតថា ក្នុងត្រីមាសទី១ ចាប់ពីខែមករា ដល់ខែមីនា កម្ពុជាបាននាំចេញអង្ករទៅកាន់ ៤៩ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០,៥៣៩តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០,៤៧ លានដុល្លារ។
កម្ពុជាបាននាំចេញទៅប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ចំនួន៥២ភាគរយឬស្មើនឹង ៨៨ ៦៤៦តោន ទទួល បានទឹកប្រាក់ចំនួន ៤៥,១៩ លានដុល្លារ បណ្តាប្រទេស នៅក្នុងទ្វីបអឺរ៉ុបចំនួន ៣១ភាគរយ ឬស្មើនឹង ៥២,២២២ តោន ក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៩៥លានដុល្លារ ប្រទេស ដែលជារដ្ឋសមាជិកអាស៊ានចំនួន ១០ភាគរយ ឬស្មើនឹង ១៧,៣១០តោន ដែលមានទឹកប្រាក់ចំនួន ១០.៦៤លាន ដុល្លារ និងបណ្តាគោលដៅផ្សេងៗចំនួន ៧ភាគរយ ឬស្មើនឹង ១២,៣៦១ តោន ក្នុងទឹកប្រាក់ចំនួន ៨.៦៧លានដុល្លា រ អាមេរិក ដែលក្នុងនោះទៅបណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិច ៣% ឬស្មើនឹង ៤,៧៩៧តោន តំបន់អូសេអានី រួមមាន អូស្ត្រាលី និងញូហ្សេឡែន ២,៤៦៥តោន និងតំបន់ប្រទេស នៅក្នុងតំបន់អាស៊ីអឺរ៉ុប រួមមានតួកគី រុស្សី និងអ៊ុយក្រែន ១,២៥៥តោន។ល។
សម្រាប់ការនាំចេញស្រូវទៅប្រទេសវៀតណាមវិញ មានចំនួន ១,៣៩០,១៨១តោន ដែលមានទំហំទឹកប្រាក់ប្រមាណ ៣១៣ដុល្លារ កើនឡើងចំនួន ១៣.៦០ភាគរយ៕
ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា