ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ ដែលមានរយៈពេល៥ឆ្នាំ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន ប្រកាស សុពលភាពសមាសភាពក្រុមការងារអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលមានរយៈពេលអនុវត្ត ៥ ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ២០២៦ ក្រោមការគាំទ្រពីថវិការួមគ្នា រវាងឥណទានកម្ចីពីធនាគារពិភពលោក និងមូលនិធិសកល សម្រាប់ការអប់រំ( GPE) កាលពីថ្ងៃទី៧ខែមេសា នៅសាល ប្រជុំ អគាររដ្ឋបាលក្រសួងអប់រំ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី Maryam Salim នាយកធនាគារពិភពលោក ប្រចាំ នៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន កោត សរសើរចំពោះមន្រ្តីក្រសួងអប់រំ និងដៃគូ ដែល បាន សហការយ៉ាងជិតស្និទ្ធរៀបចំជាគម្រោងថ្មីនេះឡើង ដើម្បីបន្តគាំទ្រដល់កម្មវិធីកំណែទម្រង់វិស័យអប់រំ ជាពិសេសកំណែទម្រង់ការគ្រប់គ្រងសាលារៀន។

លោកបញ្ជាក់ថាការរៀបចំជាគម្រោងកែលម្អការអប់រំចំណេះទូទៅ បានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជ រដ្ឋាភិបាល កម្ពុជា ក្នុងការកសាងមូលធនមនុស្សកម្ពុជា ដូចមានចែង នៅក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំង ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា នៅឆ្នាំ ២០៣០ និង ២០៥០។

ជាមួយគ្នានេះ គម្រោងក៏បានឆ្លើយតបទៅនឹងកំណែទម្រង់ សំខាន់ៗដូចជា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស គម្រោងថ្មី នេះ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវគោល នយោ បាយ អប់រំទាំងពីររបស់ផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner