អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង៤៩៦លាននាក់ និង ស្លាប់៦,១៩លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភព លោក បានកើនឡើងដល់ ៤៩៦,៥៤៩,០២៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,១៩៥,៤៤១នាក់ និងជាសះស្បើយឡើងវិញ ៤៣២,០៣៥,១៣៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់ដោយចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមាន ចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និង ស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។អាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,៩៨៨,២៧៨នាក់ ស្លាប់ចំនួន ១,០១១,០៩៦នាក់ និងជាសះស្បើយចំនួន ៦៦,២១៩,៤៩៦នាក់។

ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃ អ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៣២,៧៥២នាក់ ស្លាប់ចំនួន ៥២១,៦០៤នាក់ និងជាសះស្បើយ ៤២,៤៩៨,៧៨៩នាក់។

ចំណែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី៣ គឺ ប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,០៩៤,៣៨៨នាក់ ស្លាប់ ៦៦១,០៣៥នាក់ និងជាសះស្បើយ ២៨,៩៧៦,៣៩៧នាក់៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner