នាយករដ្ឋមន្រ្តីអ៊ុយក្រែន៖ ទីក្រុងកៀវចង់ទទួលបានផ្នែក មួយនៃមូលនិធិពីការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal នៅថ្ងៃព្រហស្បតិ៍ថ្លែងថា ប្រទេសរបស់លោកចង់ទទួល បាន ផ្នែកមួយនៃមូលនិធិពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលរឹបអូសនៅ លោកខាងលិចក្នុងរយៈពេលប្រាំមួយខែខាងមុខនេះ។
លោក Shmyhal ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Interfax-Ukraine ថា ក្រុមការងារមួយត្រូវបាន បង្កើត ឡើង។ ក្រុមនេះកំពុងធ្វើការយ៉ាងសកម្មក្នុងវិស័យជាច្រើន។ ទីមួយគឺការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅលោកខាងលិច និងការផ្ទេរមូលនិធិទាំងនេះទៅអោយអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះបានបន្ថែមទៀតថា ស្រប ពេល ជា មួយគ្នានោះដែរ ប្រទេសរបស់លោកក៏បាននិងកំពុង ធ្វើការដាច់ដោយឡែកជាមួយប្រទេសមួយចំនួនលើបញ្ហានេះផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។