រុស្ស៊ីប្តេជ្ញាសងសឹក នឹងទណ្ឌកម្មចុងក្រោយ របស់សហរដ្ឋអាមេរិក

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍អះអាងថា ទីក្រុងម៉ូស្គូនឹងសងសឹកប្រឆាំងនឹងកញ្ចប់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក ដោយបាននិយាយថា ការឆ្លើយតប នឹងមិនចាំបាច់ស៊ីមេទ្រីគ្នាទេ។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីលោក Alexander Darchiev ដែលជាប្រធាននាយកដ្ឋានកិច្ចការអាមេរិកខាងជើងរបស់ក្រសួងថា យើងនឹងប្រកាសពីវិធានការសងសឹកនាពេល ខាង មុខ… ការស្តីបន្ទោសចំពោះការបំផ្លាញទំនាក់ទំនងរវាងរុស្ស៊ី-សហរដ្ឋអាមេរិក គឺស្ថិតនៅលើទីក្រុងវ៉ាស៊ីនតោនទាំងស្រុង។

លោក Darchiev បន្ថែមថា សកម្មភាពរបស់ទីក្រុង វ៉ាស៊ីនតោន បានក្លាយទៅជាទម្លាប់ ហើយការសម្រេចចិត្ត នាពេលថ្មីៗនេះ ក្នុងការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងមន្ត្រីរុស្ស៊ី ព្រមទាំងវិស័យហិរញ្ញវត្ថុធំៗរបស់ប្រទេសរុស្ស៊ី បង្ហាញថា សហរដ្ឋអាមេរិកបានរត់ចេញពីវិធានការរឹតត្បិតយ៉ាងច្បាស់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner