ប្រមុខការទូតរុស្ស៊ី៖ សេចក្តីព្រាងកិច្ចព្រមព្រៀង ថ្មីរបស់ អ៊ុយក្រែនខុសពីឯកសារដែលបានស្នើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ នៅថ្ងៃ ព្រហស្បតិ៍ថ្លែងថា សេចក្តីព្រាងកិច្ចព្រមព្រៀងដែលបាន ដាក់ជូនដោយអ៊ុយក្រែន កាលពីថ្ងៃពុធកន្លងទៅ បាន បង្ហាញពីការផ្លាស់ប្តូរទីតាំងចរចារបស់ទីក្រុងកៀវ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់សម្តីលោក ឡារូវ ថា កាលពីថ្ងៃពុធ សប្តាហ៍ នេះ ភាគីអ៊ុយក្រែនបានបង្ហាញសេចក្តីព្រាង កិច្ច ព្រមព្រៀងរបស់ខ្លួនដល់ក្រុមចរចា។
បើតាមលោក ឡារូវ ឯកសារពីមុនបានបញ្ជាក់យ៉ាងច្បាស់ថា ការធានាសន្តិសុខរបស់អ៊ុយក្រែននឹងមិនអនុវត្តចំពោះតំបន់ឧបទ្វីបគ្រីមៀ និង សេវ៉ាស្តូប៉ូល នោះទេ ប៉ុន្តែគោលការណ៍នេះ គឺមិនមាននៅក្នុងសេចក្តីព្រាងដែលបានកែសម្រួល។
ប្រមុខការទូតរុស្ស៊ីរូបនេះបន្ថែមទៀតថា យ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូនឹងបន្តដំណើរការចរចាដើម្បីជំរុញកិច្ចព្រមព្រៀងរបស់ខ្លួន ដែលរួមមានទាំងការទាមទារសំខាន់ៗរបស់ ប្រទេសរុស្ស៊ី៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា