រុស្ស៊ីប្រកាសពីការបញ្ចប់សមាជិកភាព នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍បញ្ជាក់ថា ប្រទេសរបស់ខ្លួនបានធ្វើការសម្រេចចិត្តមួយស្តីពីការបញ្ចប់សមាជិកភាពដំបូងរបស់ខ្លួននៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីរុស្ស៊ីចាត់ទុកដំណោះស្រាយដែលបានអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី០៧ ខែមេសា នៅទីក្រុងញូវយ៉ក ដើម្បីព្យួរសមាជិកភាពរបស់ សហព័ន្ធរុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ជាជំហានដែលមិនស្របច្បាប់ និងស្ថិតក្រោម ហេតុផលនយោបាយ ដើម្បីដាក់ទណ្ឌកម្មអធិបតេយ្យភាពរដ្ឋ ជាសមាជិកអង្គការសហប្រជាជាតិ ដែលបន្តគោល នយោ បាយឯករាជ្យក្នុងស្រុក និងការបរទេស។
ក្រុមប្រឹក្សានេះឥឡូវត្រូវបានផ្តាច់មុខដោយក្រុមរដ្ឋដែលប្រើវាសម្រាប់គោលបំណងឱកាសនិយមផ្ទាល់ខ្លួនរបស់ពួកគេ។
បន្ថែមលើនេះ ក្រសួងការបរទេសរុស្ស៊ីក៏បាន រិះគន់ផងដែរថា ដោយបានប្រកាសខ្លួនឯងថា ជាស្តង់ដារមួយនៅក្នុងវិស័យ សិទ្ធិមនុស្ស រដ្ឋទាំងនេះត្រូវបានចូលរួមដោយផ្ទាល់ នៅក្នុង ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងធំសម្បើម។
ទោះជាយ៉ាងណា ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា ប្រទេសរបស់ខ្លួននឹងបន្តរួមចំណែកដល់ការការពារសិទ្ធិមនុស្ស បើទោះបីជាខ្លួនបានធ្វើការសម្រេចចិត្តដកខ្លួនក៏ដោយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា