ឯកឧត្តម សៅ សារឿន បំពាក់ឋានន្តរសក្តិជូននាយទាហាន នាយកដ្ឋានកិច្ចការយោធាស៊ីវិល
ភ្នំពេញ ៖ យោធិនគ្រប់ៗរូបត្រូវសិក្សាស្វែងយល់ពីគុណតម្លៃនៃសុខសន្តិភាពដែលរកបានដោយលំបាក ហើយទោះក្នុងតម្លៃណាក៏ដោយ ការពារឲ្យបានសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនឹក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញជូនជាតិ» នេះជាប្រសាសន៍លើកឡើងរបស់ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានកិច្ចការយោធា ស៊ីវិល ក្រសួងការពារជាតិ ក្នុងពិធី បំពាក់ឋានន្តរសក្តិ និងប្រគល់សេចក្តីសម្រេចជូននាយទាហាន ក្នុងនាយកដ្ឋានកិច្ចការយោធា ស៊ីវិល នៅ ព្រឹកថ្ងៃសុក្រទី៨ ខែមេស ឆ្នាំ២០២២នេះ នៅ នាយកដ្ឋានកិច្ចការយោធា ស៊ីវិល ក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ផាន ផាន់ណារិទ្ធ នាយបុគ្គលិក នាយកដ្ឋានកិច្ចការយោធា ស៊ីវិលក្រសួងការពារជាតិ បានអានព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្តីសម្រេចស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហានចំនួន ៤រូប ក្នុងនោះមាន លោកស្រីវរសេនីយ៍ឯក វិចិត្រ សម្បត្តិបញ្ញា ជានាយការិយាល័យកិច្ចការនារី បច្ចុប្បន្នជានាយករង នាយកដ្ឋាន វរសេនីយ៍ទោ មាស ឧត្តម ជាជំនួយការ បច្ចុប្បន្នជានាយរងការិយាល័យពិធីបុណ្យសពនិងយោធិនបាត់ខ្លួន .វរសេនីយ៍ទោ ហោ រក្សាកុលសល នាយរងការិយាល័យ បច្ចុប្បន្នជានាយការិយាល័យ កិច្ចការនារី .វរសេនីយ៍ទោ វ៉ាន់ សុជាតិ ជំនួយការ បច្ចុប្បន្នជានាយរង ការិយាល័យ ពិធីបុណ្យសពនិងយោធិនបាត់ខ្លួន ព្រះរាជក្រឹត្យតំឡើងឋានន្តរសក្តិយោធិនថ្នាក់ឧត្តមសេនីយ៍ត្រី ១រូប ថ្នាក់វរសេនីយ៍ឯក ១រូប ថ្នាក់វរសេនីយ៍ទោ ៤រូប ថ្នាក់វរសេនីយត្រី ១រូប .ថ្នាក់អនុសេនីយឯក ៩រូប .ថ្នាក់អនុសេនីយទោ ២រូប .ថ្នាក់ អនុសេនីយត្រី ៧រូប និង នាយចំណង់ ២រូប ។
ឯកឧត្តមអធិបតីផ្តល់កិត្តិយសបំពាក់ឋានន្តរ សក្តិ ដល់នាយទាហាន និងប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងផ្សាស់ប្តូរមុខតំណែង នាយទាហាន ដែលត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិ តំឡើង ឋានន្តរសក្តិ ជូននាយទាហានក្នុងនាយកដ្ឋានទាំង ៣១រូប រួចមក ឧត្តមសេនីយ៍ឯក សៅ សារឿន ក្នុងនាម សម្តេចពិជ័យសេនា ឧប នាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តី ក្រសួងការពារជាតិ បានសម្តែងនូវ មោទនភាពយ៉ាង ខ្លាំងចំពោះព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល និងពីប្រមុខការពារ ជាតិ ដែលបានផ្តល់នូវ ឋានន្តរ សក្តិ ជូនដល់នាយ ទាហាន ក្នុង នាយកដ្ឋានកិច្ចការយោធា ស៊ីវិល ក្រសួងការពារជាតិ នាពេលនេះ ។ ហើយថ្ងៃនេះនាយកដ្ឋានកិច្ចការយោធា ស៊ីវិល យើងបានតែងតាំង នាយ ទាហានវ័យក្មេងប្រកបដោយថាមពល និងសមត្ថភាពក្នុងការបំពេញភារកិច្ចជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធទៅការងារដោះស្រាយគោលនយោបាយជូនកងទ័ព ។
ឯកឧត្តម សៅ សារឿន បាន ផ្តាំផ្ញើរដល់យោធិនដែលត្រូវបានក្រសួងការពារជាតិ រជរដ្ឋាភិបាល ព្រះមហាក្សត្រទទួលបានការតែងតាំងនិងផ្តល់ឋានន្តរសក្តិថ្មី ត្រូវសាមគ្គីគ្នាដើម្បីបំរើការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសរួមគ្នា សិក្សាស្វែងយលការងារប្រកបដោយឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ជាមួយនឹងថ្នាក់ដឹកនាំគ្រប់ថ្នាកដែលជារៀបច្បង ចាស់ៗ ។ឯកឧត្តមសង្ឃឹងថាយុវជនជំនាន់ក្រោយនេះនឹងមានសមត្ថភាព រៀមច្បងជំនាន់មុនគឺធ្លាប់បានឆ្លងងកាត់នូវបទពិសោធន៍ជាច្រើន ដូច្នេះយើងជាមនុស្សជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បរួមគ្នាធ្វើការងារនេះឲ្យសម្រេចបានជោគជ័យជូនប្រមុខរារដ្ឋាភិបាល ៕ ប្រភព ៖ កងទ័ព