ខាន់ ចេសា ឈ្នះមេដាយមាស Pan Jiu-Jitsu Championship 2022 នៅសហរដ្ឋអាមេរិក (Video Inside)

កីឡាការិនីជឺជិតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាសជើងឯក Pan លើកដំបូង មុនមកប្រកួតស៊ីហ្គេមនៅវៀតណាម ។ Pan Jiu-Jitsu គឺជាការប្រកួតពានរង្វាន់ ជឺជិតស៊ូដ៏ធំបង្អស់របស់ប្រទេសប្រេស៊ីល ហើយព្រឹត្តិការណ៍ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ដោយសហព័ន្ធ ជឺជិតស៊ូ ប្រេស៊ីល។

យោងតាមគេហទំព័រផ្លូវការស៊ីហ្គេម ឆ្នាំ ២០២៣ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា នៃជម្រើសជាតិកម្ពុជា បានឈ្នះមេដាយមាសលើក ដំបូង ក្នុងការប្រកួតក្របខណ្ឌខ្សែក្រវ៉ាត់ខ្មៅនៃជើងឯក Pan Jiu-Jitsu Championship 2022 ដែល បានប្រព្រឹត្តទៅក្នុងរដ្ឋ Florida សហរដ្ឋអាមរិក។

ឪពុកកីឡាការិនីដែលឈ្នះមេដាយមាស លោក Peter Khan បានថ្លែងថាក្រោយការប្រកួត ចំនួន២ដង ក្នុងចំណោមបេក្ខភាពមកពីពិភពលោកជាង ៤ពាន់៦០០នាក់ រវាងពីថ្ងៃទី០៦ដល់ ១០មេសា, កញ្ញា ខាន់ ចេសា ទម្ងន់៥៣គីឡូកន្លះ បានឈ្នះចុងក្រោយលើកីឡាការីនីប្រេស៊ីល ឈ្មោះសេមៀរ អាគីណូ។

លោក Peter Khan បានថ្លែងថានេះគឺជាការប្រកួតរបស់ ខាន់ ចេសា មុននាងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ ទៅប្រកួតកីឡាស៊ី ហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner