កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំងដូសជម្រុញខណៈជំនួយវ៉ាក់សាំងពីបរទេសបានដឹកមកដល់ កម្ពុជាជាបន្តបន្ទាប់។ ក្នុងសប្តាហ៍នេះ ជំនួយវ៉ាក់សាំងឥណ្ឌា CoviShield ចំនួន៣២ម៉ឺន ៥ពាន់ដូស បានដឹកមកដល់កម្ពុជា។ កម្ពុជានឹងរំពឹងការទទួលវ៉ាក់សាំងពីប្រទេសអ៊ីតាលី និង ពីសហរដ្ឋអាមេរិកជាបន្ថែមទៀត។ នៅជាមួយគ្នានេះផងដែរ ការសម្រុកចាក់វ៉ាក់សាំងដូស ជម្រុញបានបន្តធ្វើឡើងជាប្រចាំ។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ តួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៣ មានចំនួន ៩ពាន់ ២២៤នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ គិតត្រឹម ថ្ងៃនេះបានសរុបចំនួន ៨លាន ៥ម៉ឺន ៦ពាន់ ៣៧៤នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំង ដូសទី៤ នៅថ្ងៃនេះវិញ, ចំនួនមនុស្សបានចាក់ មាន២ពាន់ ៧១៤នាក់។ តួលេខអ្នកចាក់វ៉ាក់ សាំងដូសទី៤ រយៈពេល ៨៩ថ្ងៃ កន្លងមកនេះ បានចំនួន ១លាន ២១ម៉ឺន ៥ពាន់ ៤២៦នាក់ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦ លាននាក់, ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៤លាន ៨៤ម៉ឺន ៧ពាន់ ៣០នាក់ ដែលស្មើនឹង ៩២,៧៩ ភាគរយ ។

ដោយឡែកក្នុងរយៈពេល ៤៨ថ្ងៃកន្លងមកនេះទៀត ការចាក់វ៉ាក់សាំងលើកុមារ អាយុក្រោម ៥ឆ្នាំ បានចំនួន ៣១ម៉ឺន ៩ពាន់ ៤៤នាក់ ដែលស្មើនឹង ៥២,២៤ភាគរយ នៃគោល ដៅចំនួន កុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner