ពិតជាអស្ចារ្យ! ដែនជម្រកសត្វព្រៃភ្នំណាមលៀរ អាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងហោច១៧ ទីតាំង និង២៤កន្លែងជាទីកម្សាន្តទឹកជ្រោះ
ខេត្តមណ្ឌលគិរី ៖ ក្រុមការងារជំនាញនៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថាន ជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានរកឃើញថា ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី មានតំបន់ដែលអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងតិច ចំនួន ១៧ទីតាំង ដែលទាក់ទងនឹងវប្បធម៌ និង២៤ទីតាំង ជាទឹកជ្រោះ ព្រមទាំងទីតាំងសំខាន់ៗ នៃស្ថានប្រព័ន្ធមួយចំនួនថែមទៀត។
គួរបញ្ជាក់ថាការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្រោមកិច្ច សហការ រវាងក្រុមការងារជំនាញនាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន ជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានទទួលការគាំទ្រថវិកាពីគម្រោងកាំប៉ាស (CAMPAS)។
សម្រាប់ការសិក្សាស្រាវជ្រាវនេះដែរធ្វើឡើងដើម្បីវាយតម្លៃពីស្ថានភាពជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី ក្នុងគោលបំណងរៀបចំចងក្រងជាឯកសារ ដើម្បីដាក់ភ្នំណាមលៀរ ជាតំបន់ភូគព្ភសាស្ត្រ (Geopark) នៃអង្គការយូណេស្កូ(UNESCO)៕ ដោយ៖ម៉ាដេប៉ូ



