លោក ហ្សេលេនស្គី អះអាងថា អ៊ុយក្រែនអាចតស៊ូប្រយុទ្ធជាមួយរុស្ស៊ីបានរយៈពេល ១០ឆ្នាំ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា បប្រទេសរបស់លោកមិនបានត្រៀមខ្លួនក្នុងការលះបង់ទឹកដីឡើយ ហើយបានត្រៀមខ្លួនជាស្រេច ក្នុងការប្រយុទ្ធជាមួយរុស្ស៊ីរយៈពេល ១០ឆ្នាំ។

ទន្ទឹមគ្នា លោក ហ្សេលេនស្គី ក៏បានទទួលស្គាល់ដែរថា ជម្លោះនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមឡើងកាលពីឆ្នាំ ២០១៤មកម្ល៉េះ ពោលគឺនៅពេលដែលទីក្រុងកៀវ បានចាប់ផ្តើមប្រតិបត្តិការលើកដំបូង ដើម្បីដណ្តើមយកតំបន់ ដុនបាសស៍ ដែលផ្តាច់ខ្លួនមកវិញ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក ហ្សេលេនស្គី បាននិយាយថា ចំពោះអ៊ុយក្រែន ការប្រយុទ្ធដើម្បីតំបន់ដុនបាសស៍ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ហេតុផលមួយចំនួនដោយលោកបន្ថែមថា វាអាចប៉ះពាល់ដល់ដំណើរនៃសង្រ្គាមទាំងមូល ។

យ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ដំណោះស្រាយការទូតចំពោះជម្លោះគឺល្អជាង ។ លោកបានបញ្ជាក់ដូច្នេះថា យើងមិនអាចបោះបង់ចោលទឹកដីរបស់យើងបានទេ ប៉ុន្តែយើងត្រូវតែស្វែងរកប្រភេទនៃការសន្ទនាជាមួយរុស្ស៊ី ហើយថា កិច្ចពិភាក្សានឹងមិនត្រូវបានធ្វើឡើង ដោយផ្អែកលើឱសានវាទរបស់រុស្ស៊ីនោះឡើយ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្ថែមទៀតថា ការសន្ទនាគឺចាំបាច់ដើម្បីការពារការមនុស្សស្លាប់បន្ថែមទៀត បើទោះបីជាលោកបានអះអាងថា ប្រទេសរបស់លោកអាចតស៊ូប្រយុទ្ធនឹងរុស្ស៊ីក្នុងរយៈពេល ១០ឆ្នាំ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner