សហភាពអឺរ៉ុប នឹងផ្តល់កញ្ចប់ជំនួយមនុស្សធម៌ចំនួន ៥០លានអឺរ៉ូទៀតដល់អ៊ុយក្រែន និងប្រទេសមួយទៀត

ព្រុចសែល៖ សហភាពអឺរ៉ុប (EU) កំពុងត្រៀមផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០លានអឺរ៉ូ ឬប្រហែល ៥៤.០៣លានដុល្លារបន្ថែមទៀតដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ។

ថវិកាប្រមាណ ៤៥លានអឺរ៉ូ ឬប្រហែល ៤៨.៦៣លានដុល្លារនៃមូលនិធិនេះត្រូវបានបែងចែកសម្រាប់គម្រោងមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន និង ៥លានអឺរ៉ូ ឬប្រហែល ៥.៤លានដុល្លារដល់គម្រោងនៅក្នុងប្រទេសម៉ុលដាវីជិតខាង ដែលបានទទួលយកជនភៀសខ្លួនអ៊ុយក្រែនរាប់សែននាក់ចាប់តាំងពីការចាប់ផ្តើមជម្លោះ។

មូលនិធិថ្មីដែលនាំមកនូវជំនួយមនុស្សធម៌សរុបរបស់សហភាពអឺរ៉ុប ក្នុងការឆ្លើយតបទៅនឹងជម្លោះកើនឡើងរហូតដល់ ១៤៣លានអឺរ៉ូ ឬប្រហែល១៥៤,៥៣លានដុល្លារ នឹងដោះស្រាយតម្រូវការមនុស្សធម៌ដ៏ចាំបាច់បំផុត តាមរយៈការផ្តល់សេវាសង្គ្រោះបន្ទាន់, ការទទួលបានទឹកស្អាត និងអនាម័យសុវត្ថិភាព ទីជម្រក និង ការការពារ, ជំនួយជាសាច់ប្រាក់ និងការគាំទ្រប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប។

សហភាពអឺរ៉ុប (EU) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលដែលការប្រយុទ្ធគ្នាខ្លាំង និងការវាយប្រហារដោយមីស៊ីលបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់ តម្រូវការមនុស្សធម៌នៅអ៊ុយក្រែននៅតែមានកម្រិតខ្ពស់បំផុត៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner