ទីក្រុងស៊ាងហៃ កំណត់គោលដៅនៃការបន្ធូរបន្ថយការបិទខ្ទប់នៅថ្ងៃ ពុធ
ទីក្រុងសៀងហៃ បានកំណត់គោលដៅ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅខាងក្រៅតំបន់ ដែលត្រូវបានដាក់ឱ្យនៅដាច់ពីគេនៅថ្ងៃ ពុធ នេះ នឹងអនុញ្ញាតឱ្យទីក្រុងបន្ធូរបន្ថយការចាក់សោរបន្ថែមទៀត និងចាប់ផ្តើមត្រឡប់ទៅរកជីវិតធម្មតាវិញ។ មនុស្ស ២ នាក់ ដែលដឹងពីបញ្ហានេះប្រាប់សាព័ត៌មាន CNBC ។
យោងតាមសុន្ទរកថារបស់មន្ត្រីបក្សកុម្មុយនិស្តក្នុងស្រុកចុះថ្ងៃ សៅរិ៍ បានឱ្យដឹងថា គោលដៅនេះ នឹងតម្រូវឱ្យមន្ត្រីពន្លឿនការធ្វើតេស្តកូវីដ និងការផ្ទេរអ្នកមានករណីវិជ្ជមានទៅកាន់មជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ពីគេ។
ការបញ្ចប់ការរីកាលដាលតាមកម្រិតសហគមន៍គឺជា ចំណុចរបត់មួយសម្រាប់តំបន់ផ្សេងទៀតរបស់ប្រទេសចិន ដែលបានបិទទ្វារ ដូចជាទីក្រុង Shenzhen ដែលកាលពីខែមុន បានបើកការដឹកជញ្ជូនសាធារណៈឡើងវិញ និងអនុញ្ញាតឱ្យអាជីវកម្មត្រឡប់ទៅធ្វើការវិញភ្លាមៗ បន្ទាប់ពីសម្រេចបានគោលដៅនោះ។
ទីក្រុងសៀងហៃបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីមេរោគ ត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan នៅចុងឆ្នាំ ២០១៩ ហើយបានកត់ត្រាការឆ្លងកូវីដច្រើនជាង ៣២ ម៉ឺនករណី ចាប់តាំងពីដើមខែមីនា។

ប្រភព៖ CNBC