មនុស្ស ៣ នាក់ បានរងរបួសនៅក្នុងកុបកម្មនៅប្រទេសស៊ុយអែត
មនុស្ស ៣ នាក់នៅក្នុងទីក្រុង Norrkoping នៃប្រទេសស៊ុយអែត ត្រូវការជំនួយវេជ្ជសាស្ត្រភ្លាមៗ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងរបស់ប៉ូលីស អំឡុងពេលមានការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមអ្នកតវ៉ា បន្ទាប់ពីការដុតគម្ពីគូរ៉ាន ដែលបណ្តាលឱ្យមានកុបកម្មនៅក្នុងទីក្រុងជាច្រើនរបស់ស៊ុយអែតកាលពីចុងសប្តាហ៍ពិធីបុណ្យ Easter ។
នៅកន្លែងខ្លះ ក្រុមអ្នកតវ៉ាប្រឆាំង បានវាយប្រហារប៉ូលិសមុនការគ្រោងធ្វើបាតុកម្មជ្រុលនិយមស្តាំនិយម។ នាយករដ្ឋមន្ត្រី Magdalena Andersson បានថ្កោលទោសអំពើហឹង្សានេះ។
ប៉ូលីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធអ៊ីនធឺណែតថា៖ «មនុស្ស ៣ នាក់ ហាក់ដូចជា ត្រូវបានវាយដោយ ricocots ហើយឥឡូវនេះ កំពុងត្រូវបានគេយកទៅសម្រាកក្នុងមន្ទីរពេទ្យ។ អ្នករបួសទាំង ៣ នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យពីបទឧក្រិដ្ឋ។ យ៉ាងណាមិញ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករងរបួស មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ»។
ប៉ូលិសបាននិយាយថា ស្ថានភាពនៅ Norrkoping មានភាពស្ងប់ស្ងាត់នៅល្ងាចថ្ងៃអាទិត្យ។ ប៉ូលិស និងបាតុករ បានចូលរួមនៅក្នុងការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលប៉ូលិសជាច្រើននាក់ បានរងរបួស និងរថយន្តជាច្រើនគ្រឿង ត្រូវបានដុតបំផ្លាញ។
អំពើហឹង្សា បានចាប់ផ្តើមកាលពីថ្ងៃ ព្រហស្បតិ៍ បន្ទាប់ពីបាតុកម្ម ដែលរៀបចំឡើងដោយ Rasmus Paludan មេដឹកនាំគណបក្សនយោបាយស្តាំនិយមរបស់ដាណឺម៉ាក Hard Line ។ លោកPaludan មានការអនុញ្ញាតឱ្យធ្វើបាតុកម្មជាបន្តបន្ទាប់នៅទូទាំងប្រទេសស៊ុយអែតក្នុងអំឡុងចុងសប្តាហ៍បុណ្យ Easter ឬ ត្រូវបានគេស្គាល់ថាជា ការដុតគម្ពីគូរ៉ា។




ប្រភព៖ Reuters