មនុស្ស ៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្ដិសុខ និងក្រុមអ្នកតវ៉ា នៅក្នុងកុបកម្មនៅឯទីក្រុង Norrkoping នៃប្រទេសស៊ុយអែត

អត្ថបទដោយ៖
AMS OneMinute

មនុស្ស ៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្ដិសុខ និងក្រុមអ្នកតវ៉ា នៅក្នុងកុបកម្មនៅឯទីក្រុង Norrkoping នៃប្រទេសស៊ុយអែត។ កុបកម្មនៅទីក្រុងជាច្រើននៃប្រទេសស៊ុយអែតបានកើតឡើងកាលពីចុងសប្តាហ៍នៃពិធីបុណ្យ Easter ក្រោយពីមានការដុតគម្ពីសាសនាគូរ៉ាន។

កុបករនៅតាមកន្លែងមួយចំនួន បានវាយប្រហារកងកម្លាំងសន្ដិសុខ មុនពេលមានការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមស្តាំនិយម។ លោកនាយករដ្ឋមន្ត្រី Magdalena Andersson បានថ្កោលទោសចំពោះអំពើហឹង្សានេះ។

អំពើហឹង្សាទាំងនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៤ មេសា បន្ទាប់ពីមានបាតុកម្មដែលរៀបចំឡើងដោយ Rasmus Paludan មេដឹកនាំគណបក្សនយោបាយស្តាំនិយម Hard Line ។ លោក Paludan ដែលទទួលបានការអនុញ្ញាតឱ្យធ្វើបាតុកម្មជាបន្តបន្ទាប់នៅទូទាំងប្រទេសស៊ុយអែតក្នុងអំឡុងចុងសប្តាហ៍បុណ្យ Easter នេះ ត្រូវបានគេស្គាល់ថា ជាអ្នកដុតគម្ពីគូរ៉ាន។

ប្រភព៖ Reuters

ads banner