នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ កាលពីវេលាម៉ោង ១ និង ០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចផ្លូវ៩០៧ក្រុមទី៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួនរួមមាន ទី១ ឈ្មោះ ឈឿន ផានិត ភេទប្រុស អាយុ ២៤ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ភូមិទួលសំពៅសង្តាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ប្រេីប្រាស់សារធាតុញៀន)អវិជ្ជមានកូវិដ ។ ទី២-ឈ្មោះម៉ៅ ផានិត ភេទប្រុសអាយុ ២៤ឆាំ្នមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកលា្វឯម ខេត្តកណា្តល (ប្រើប្រាស់សារធាតុញៀន)អរិជ្ជមានកូវីត១៩ ។និងទី៣-ឈ្មោះបូ ផានិត ភេទប្រុស អាយុ៣០ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកលា្វឯម កណ្តាល (ប្រើប្រាស់សារធាតុញៀន)អវិជ្ជមានកូវីត១៩ ។
- សម្ភារៈ ដកហូតរួមមាន
១- សោរលេខ ៨ ចំនួន ០១
២- ដែកសំប៉ែត កែច្នៃ សម្រាប់កាច់សោ កម៉ូតូ ចំនួន ០១
៣- ម៉ូតូ០១គ្រឿង ម៉ាកហុងដាBeAT ពណ៍ខ្មៅ សា្លក លេខភ្នំពេញ1JD.3837 ។
លោកអធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី កម្លាំងសមត្ថកិច្ចខណ្ឌ ឬស្សីកែវសហការជាមួយកំម្លាំងប៉ុស្តិ៍ កំពុងធើ្វសកម្មភាពល្បាតបានឮប្រជាពលរដ្ឋស្រែកចោរៗពេលនោះសមត្ថកិច្ចយើង ក៍បានឃាត់ជនសង្ស័យ ៣នាក់ ធ្វើការត្រួតពិនិត្យរកឃើញឧបករណ៍កាច់សោ កម៉ូតូ នៅក្នុងខ្លួនជនសង្ស័យ យកមកប៉ុសិ្តដើម្បីចាត់ការនិតិវិធី ៕ ដោយ ៖ ជីម ភារ៉ា