នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលីឆ្លងកូវីដ-១៩ បើទោះបីជាចាក់វ៉ាក់សាំងពីរដូស
រ៉ូម៖ រដ្ឋាភិបាលអ៊ីតាលីបានឲ្យដឹង កាលពីថ្ងៃម្សិលមិញថា លោកនាយករដ្ឋមន្រ្តី លោក Mario Draghi បានឆ្លងជំងឺកូវីដ១៩ហើយ។ បុរស វ័យ ៧៤ឆ្នាំ ដែលបានចាក់វ៉ាក់សាំងពេញលេញ «មិនមានរោគសញ្ញាអ្វីទេ»។ នេះបើ យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃទី១៨ មេសា។
ការធ្វើតេស្តវិជ្ជមានរបស់លោក Draghi កើតឡើង នៅពេលដែលអត្រានៃការឆ្លងកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលីបានកើនឡើង ពីកម្រិតទាបបំផុតចាប់តាំងពីដើមខែមីនា ទោះបីជា អត្រាមរណភាពនិងសម្រាកនៅមន្ទីរពេទ្យនៅតែមានកម្រិតទាបក៏ដោយ។
សូមបញ្ជាក់ថា អ៊ីតាលី បច្ចុប្បន្ន ឆ្លងកូវីដ ប្រចាំថ្ងៃជាង៥ម៉ឺននាក់៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ