អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥០៥លាន២០៩ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន២២៤ម៉ឺននាក់ និងជាសះស្បើយ ៤៥៦លាន៦៦ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥០៥,២០៩,៤៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២២៤,៧៥៨នាក់ និងជាសះស្បើយឡើងវិញ ៤៥៦,៦៦៩,៧៣២នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨២,៣៧៧,១៥៦នាក់ ស្លាប់ចំនួន ១,០១៥,៧៩០នាក់ និងជាសះស្បើយចំនួន ៨០,២៤៤,០៩៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៤៥,៤២១នាក់ ស្លាប់ចំនួន ៥២១,៩៩៦នាក់ និងជាសះស្បើយ ៤២,៥១០,៧៧៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,២៦១,០៨៨នាក់ ស្លាប់ ៦៦២,០៧៦នាក់ និងជាសះស្បើយ ២៩,២៦២,៤៨៣នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា