Dortmund និង Arsenal ប្រជែងគ្នាយក Eden Hazard ពីក្លឹប Real Madrid
ក្លឹប BORUSSIA DORTMUND គ្រោងនឹងប្រជែងជាមួយក្រុម Arsenal ក្នុងការចុះហត្ថលេខាលើ Eden Hazard ពីក្លឹប Real Madrid ដើម្បីនាំមកជួបជុំប្អូនប្រុស Thorgan en ។ Real ចង់អោយ Eden Hazard វ័យ 31 ឆ្នាំចាកចេញនៅរដូវក្តៅនេះ ដោយសារតែបញ្ហារបួសមិនសូវបានបង្ហាញខ្លួននៅ Bernabeu ចាប់តាំងពីផ្ទេរពី Chelsea ក្នុងតម្លៃ 150 លានផោនកាលពីឆ្នាំ 2018 ។
ក្រុមកាំភ្លើងធំគឺជាក្លឹបមួយ ក្នុងចំណោមក្លឹបជាច្រើន ដែលចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិកនៅពេលដែលរដូវកាលនេះបញ្ចប់។
ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើង ត្រូវបានគេរាយការណ៍ថាបានជួបជាមួយអ្នកតំណាងរបស់ Eden កាលពីសប្តាហ៍មុន ដើម្បីព្យាយាម និងជំរុញតាមរយៈកិច្ចព្រមព្រៀងមួយ។ ក្រុមរបស់លោក Mikel Arteta ទំនងជាគ្រោងនឹងនាំយក Hazard មកខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ ទៅក្នុងកិច្ចសន្យារបស់គាត់។
បើយោងតាម Cadenaser បានឱ្យដឹងថា Dortmund ក៏បានចូលរួមដើម្បីដណ្តើមកីឡាកររបស់ Real Madrid រូបនេះផងដែរ ខណៈដែលប្អូនប្រុសរបស់ Hazard គឺ Thorgan កំពុងលេងនៅទីនោះ ដែល នាំ អោយពួកគេកាន់តែមានភាគរយខ្ពស់ក្នុងការអូសទាញ Eden ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី




