ឯកឧត្តម ចម ប្រសិទ្ធ អញ្ជើញបញ្ចុះបឋមសីលា កសាងទីបញ្ជាការកងពល និងសម្ពោធដាក់ឲ្យប្រើប្រាស សមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៣១
ខេត្តកំពត ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋន្ត្រី រដ្ឋន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុត្តន៍ និងលោកជំទាវ ទេព បុប្ផា ចម ប្រសិទ្ធ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញ បញ្ចុះបឋមសីលា កសាងទីបញ្ជាការកងពល តាមគំរូប្លងរបសេមេបញ្ជាការកងទ័ពជើងគោក និងកាត់ខ្សែរបូរសម្ពោធដាកឲ្យប្រើប្រាសនូវសមិទ្ធផលនានារបស់កងពល និងអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ បានឲ្យដឹងថា បណ្តាសមិទ្ធផល និងលទ្ធផលទទួលបានធំធេងនាពេលនេះ គឺអាស្រ័យដោយបានការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៣ ពីការខិតខំប្រឹងប្រែងរបស់ នាយ-ពលទាហាន ទូទាំងកងពល ពីសប្បុរសជន ពិសេសពីសម្ព័ន្ធមេត្រីភាព ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីសម្ព័ន្ធមេត្រីភាពក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេត ដែលតែងតែយកចិត្តទុកដាកជួយឧបត្ថ្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា នៅគ្រប់កាលៈទេសៈ ទោះបីស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ ១៩ក៏ដោយ ធ្វើឲ្យកងពលមានភាពកក់ក្តៅ មានសមត្ថភាពឈានទៅសម្រេចរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដោយទទួលបានលទ្ធផលល្អប្រសើរ ជាក់ស្តែងនៅក្នុងឱកាសនេះកងពលបានទទួលនូវសមិទ្ធផលដ៏ធំធេងដែលបានកំពុងបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួមមាន អគារអប់រំចិត្តសាស្រ្ត ១ខ្នង ទំហ ២២ម៉ែត្រ គុណ ៤៨ម៉ែត្រ , អគារស្នាក់នៅេមបញ្ជាការរង ១ខ្នង ទំហំ ៣០ម៉ែត្រ គុណ ៩ ម៉ែត្រ , អគារការិយាល័យទី៤ ២០ម៉ែត្រ គុណ ៧ម៉ែត្រ , ផ្ទះ និងអគារស្នាកនៅការិយាល័យទី១ ក្លោងទ្វារ ផ្លូវបេតុង និងហេដ្ឋារចនារនាសម្ព័ន្ធមួយចំនួន ព្រមទាំងសំណង់អគារ បណ្តាវរសេនាតូចមួយចំនួនផងដែរ ។ នៅក្នុងឆ្នាំ២០២២នេះកងពលបានបន្តកសាងអគារមន្ទីពេទ្យ ១ខ្នងទំហំ ៣២ម៉ែត្រ គុណ ៧ម៉ែត្រ និងកសាងទីបញ្ជាការកងពល តាមគំរូប្លង់មេបញ្ជាការកងទ័ពជើងគោក ។
ឯកឧត្តម ចម ប្រសិទ្ធ បានមានប្រសាសន៍ថា មកដល់ឆ្នាំ២០២២នេះ មានរយៈពេល ២០ឆ្នាំហើយ នៃការចងសម្ព័ន្ធមេត្រីជាមួយកងតូចថ្មើរជើងលេខ៣១ តាំងពីឯកឧត្តមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្ទាប់មកជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រហូតបច្ចុប្បន្ន ជាទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
ក្នុងរយៈពេល ២០ឆ្នំាមកនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេតជាសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចថ្មើរជើងលេខ៣១ ហើយបានសហការ និងទទួលបានការជួយឧបត្ថម្ភពីអង្គភាពសម្ព័ន្ធមេត្រីទាំងពីរអង្គភាពនូវ សម្ភារៈ ថវិកា ព្រមទាំងផ្តល់បទពិសោធន៍ បច្ចេកទេសដាំដំណាំកៅស៊ូ ហើយបានទទួលផលរយៈពេល ០៥ឆ្នាំហើយ បានធ្វើឲ្យកងពលមានលទ្ធភាពសន្សំថវិកាពីជ័រកៅស៊ូ យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងកងពលមានអគារ និងសំណង់ផ្សេងៗ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបាននាំយកអំណោយឧបត្ថម្ភដល់កងពលរួមមាន៖ -ថវិកាជាង ១៦លានរៀល និងជាង 6ម៉ឺនដដុល្លារ ភេសជ្ជ: ១៨០កេស , ស្រាបៀ ៦០០កេស , ទឹកសុទ្ធ ១៧០កេស ក្នុងនោះជូនកងទ័ពម្នាក់ៗ ១០ម៉ឺនរៀលស្មើថវិកា ៩៧លានរៀល , គ្រួសារអតីតយុទ្ធជននិងអតីតយុទ្ធជន ៤0នាក់ ក្នុងម្នាក់ៗ ៤ម៉ឺនរៀល ក្រមា១ សារុង១ សរុបថវិកា ១លាន៦សែនរៀល ឧបត្ថម្ភថវិកាបន្ថែមចំនួន ២ម៉ឹនដុល្លារ ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធបន្តក្នុងកងពល និងចូលរួមលេងល្បែងប្រជាប្រិយ៍អបអរសាទរបុណ្យឆ្នាំថ្មីផងដែរ ៕ ប្រភព ៖ កងទ័ព