ដងផ្លូវមុនីរ៉េត ត្រូវបានរំខានដោយការលក់ដូរ គ្មានសណ្តាប់ធ្នាប់

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមបណ្តោយ ផ្លូវ មុនីរ៉េត បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមអាជីវករមួយចំនួន តូច ដែលបានយកផ្លូវដាក់តាំងលក់ទំនិញប្រើប្រាស់ ត្រី សាច់ បន្លែ និងផ្លែឈើ គ្មានសណ្តាប់ធ្នាប់ បង្កឱ្យមានការកកស្ទះចរាចរណ៍ជា រៀងរាល់ថ្ងៃ។ ជាពិសេសនៅចំណុចផ្សារក្រមួនក្បែរស្តុប ស្ពានដែក ចំការដូង នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរតាមផ្លូវមុនីរ៉េត បានរអ៊ូរទាំថា ដោយសារតែក្រុមអាជីករមួយចំនួន បានយកផ្លូវប្រើប្រាស់ស្ទើរ តែពាក់កណ្តាលទៅហើយ ដើម្បីដាក់តាំងលក់ទំនិញផ្សេងៗ បង្ក ឱ្យ នៅចំណុចខាងលើនេះ តែងតែមានការកកស្ទះចរាចរណ៍ ជា ពិសេស នៅក្បែរភ្លើងស្តុបផ្លូវបំបែកជាបួន ដែលជាចំណុចប្រសព្វ និងមមាញឹកដោយយានយន្តគ្រប់ប្រភេទ។ជាងនេះទៀត ក្រៅពីការ ដាក់តាំងលក់គ្មានសណ្តាប់ធ្នាប់ មិនមានរបៀបរៀបរយ ក៏មានអ្នក យកម៉ូតូ ម៉ូតូកង់ និងម៉ូតូសណ្តោងរឺម៉ក មកចតចោលបន្ថែមទៀត ទើបធ្វើឱ្យផ្លូវមុនីរ៉េតសម្រាប់ធ្វើដំណើរនេះកាន់តែចង្អៀត។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ សំណូមពរ ឱ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យតាមបណ្តោយ ផ្លូវមុនីរ៉េតនេះ ផង៕
ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner