រថយន្តដឹកដីធុនធំបើកកិនអ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូតាមដងផ្លូវ ស្រាប់តែត្រូវ រថយន្ត ហុីយ៉ាន់ដាយ ដឹកដីបើកបុកពីក្រោយ និងកិនម៉ូតូអូសជាច្រើនម៉ែត្រ ព្រមទាំងកិនម្ចាស់ម៉ូតូបែកក្បាលធ្លាយខួរស្លាប់កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយ ផ្លូវ១០៤ កែងផ្លូវក្រវាត់ក្រុង៣ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ធី ឈុនណី អាយុ២៤ឆ្នាំ ជាមន្ត្រីអាវុធហត្ថ ។ទីកន្លែងកំណើតនៅភូមិល្វា ឃុំជយំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FR-8654 ។

ចំណែកតៃកុងរថយន្តបង្កឈ្មោះ ហាក់ វណ្ណៈ ភេទប្រុស អាយុ៤១ ឆ្នាំ ទីកន្លែងកំណើតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ជននេះបើករថយន្តម៉ាក ហុីយ៉ាន់ដាយ ដឹកដីធុនធំ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3F-9657 ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនល្មម។ ស្របពេលនោះ ក៏មានរថយន្តដឹកដីធុនធំបើក មកពីក្រោយក្នុងល្បឿនលឿនបាន ជ្រុល បុកម៉ូតូពីក្រោយ និងបានកិនម៉ូតូអូសជាច្រើនម៉ែត្រខ្ទេច គ្មាន សល់ ព្រមទាំងកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់នៅ នឹង កន្លែង។ ភ្លាមនោះដែរ តៃកុងរថយន្តបង្កមិនព្រមឈប់ទទួលត្រូវនៅ កន្លែងកើតហេតុនោះទេ ដោយព្យាយាមបើករត់ជាច្រើនរយម៉ែត្រ តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានទាំងរថយន្តនិងតៃកុងប្រគល់ឲ្យសមត្ថកិច្ច ។

សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌដង្កោ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ព្រមទាំង តៃកុង ប្រគល់ឲ្យខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ។
ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner