សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគ្រោងរៀបចំកិច្ចប្រជុំបន្ទាន់ ចំពេល រុស្ស៊ីបើកការវាយលុកទ្រង់ទ្រាយធំជាថ្មីលើអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើការកោះប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូ ជាមួយ សម្ព័ន្ធមិត្ត នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាពីការ ប៉ះទង្គិចគ្នានៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវទើបប្រកាសថា រុស្ស៊ី បានចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំជាថ្មីនៅភាគខាងកើតប្រទេសខ្លួន។

មន្រ្តីអាមេរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AFP ថា កិច្ចប្រជុំដែលបានប្រកាសតាមកាលវិភាគរបស់ លោក បៃដិន ខាងលើនេះ គឺជាផ្នែកមួយនៃការសម្របសម្រួល ជាទៀងទាត់ របស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត និងដៃ គូក្នុង ការគាំទ្រអ៊ុយក្រែន។ បើតាមសេតវិមាន កិច្ចប្រជុំបន្ទាន់ នេះដែរ ក៏នឹងគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងការនាំខ្លួនរុស្ស៊ីឱ្យទទួលខុសត្រូវលើសង្គ្រាមសព្វថ្ងៃផងដែរ។

ការបើកកិច្ចប្រជុំនេះទៀតសោត បានកើតមានឡើងបន្ទាប់ពី ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន និយាយថា រុស្ស៊ីដែលបានឈ្លានពានប្រទេសជិតខាង ដែលគាំទ្រ ដោយលោកខាងលិចរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈមកនោះ បានចាប់ផ្តើមបើកការវាយលុកទ្រង់ទ្រាយធំនៅក្នុងតំបន់ដុនបាស់ ភាគខាងកើត ជាវិធានការមួយដែលត្រូវបានព្យាករណ៍ដោយ ទីក្រុង កៀវជាច្រើនសប្តាហ៍មកហើយ៕
ប្រភព៖ CNA ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner