បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលសិក្សានៅតាកែវ (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សានិងសមិទ្ធផលនានា ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ដែលស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរី ជលសារ ខេត្តតាកែវ។

ខេត្តតាកែវគឺជាខេត្តមួយដែលសមិទ្ធជាច្រើនបានរួមចំណែកកសាង ដោយសម្តេចវិបុលបញ្ញា សុខ អាន ក្នុងពេលដែលលោកបានបំរើប្រទេសជាតិកន្លងមកនេះ។ ក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង និងផ្លូវបេតុង១ ខ្សែ ក្នុងទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២, បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការរំឭកដឹង គុណនិងឧទ្ទិសបុណ្យកុសលជួនដល់វិញ្ញាណក្ខ័ន្ធសម្តេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំ ជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ លើគ្រប់វិស័យនៅក្នុងមូលដ្ឋានខេត្តតាកែវ សម្រាប់បន្សល់ទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយ។

បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផល បានលើកនូវជំហានជោគជ័យដែលកម្ពុជា អាចគ្រប់គ្រងបានលើការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាលបានបើកប្រទេស សាឡើងវិញនិងបានរៀបចំពិធីនានារួមទាំងបុណ្យចូលឆ្នាំខ្មែរដែលទើបនឹងកន្លងមកនេះថែម ទៀត។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ និងបានបន្តជំរុញ អភិវឌ្ឍ វិស័យអប់រំនេះជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ដោយការសំលឹងទៅអនាគតមួយដ៏ភ្លឺត្រចះ ត្រចង់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner