សម្តេចតេជោហ៊ុនសែន អញ្ជើញសម្ពោធសមិទ្ធផលគម្រោងការពារទឹកជំនន់ និងកែលម្អប្រ ព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញព្រឹកនេះ (Video Inside)
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា។ ឯក អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ នឹងអញ្ជើញចូលរួមផងដែរ។
គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ គឺជា ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតម្លៃ៣០លានដុល្លារ។ គម្រោងដែលបានរៀបចំធ្វើប្រ មាណ៣ឆ្នាំមកនេះ រួមមាន៖ ការដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញ លូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សា អភិ វឌ្ឍន៍កម្ពុជា CDC, ដំឡើងរបា មេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅ ស្ថានីយបូមទឹកចតុមុខព្រះ គម្លង់១ ព្រះគម្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង។