រាជរដ្ឋាភិបាល ផូ ព្រឿង
លោក ផូ ព្រឿង អតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសអ៊ីតាលី និងប៉ារីស និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ( ១៩/មេសា/១៩៦០ដល់ ២៨/មករា/១៩៦១)។ ក្នុងកំឡុងពេលនៃការកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាល ក្រុមឆ្វេងនិយម ដែលមាននិន្នាការប្រឆាំងនឹងសង្គមរាស្រ្តនិយមត្រូវបានរាជរដ្ឋាភិបាលបង្ក្រាបយ៉ាងចាស់ដៃជាពិសេស ខៀវ សំផន និងចាងហ្វាងកាសែតឆ្វេងនិយមផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន និងធ្វើទារុណកម្ម។ ក្រោមការដឹកនាំរបស់លោក សមិទ្ធផលធំៗមួយចំនួនត្រូវបានបង្កើតឡើងរួមមានដូចជា៖
១. ការធ្វើវិសោធនកម្មតែងតាំង និងកំណត់តួនាទីព្រះប្រមុខរដ្ឋដែលមានឋានៈស្មើព្រះមហាក្សត្រ។
២. ការសម្ពោធមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដែលជាអំណោយរបស់សហភាពសូវៀត ដែលជាមន្ទីរពេទ្យធំជាងគេនៅអាស៊ីអាគ្នេយ៍ពេលនោះ។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #រដ្ឋាភិបាលផូព្រឿង #ដំណើរកម្ពុជា