កម្ពុជា២៤ម៉ោងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៤ករណី (Video Inside)
ការឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ មានតូលេខកាន់តែធ្លាក់ចុះខណៈកម្ពុជា កំពុងពិនិត្យស្ថានភាពវិវត្តន៍ការឆ្លងក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច។ ប្រមុខរាជរដ្ឋាភិបាលបាន ថ្លែងមុននេះថា គេនឹងរង់ចាំមើលស្ថានភាពឆ្លងក្នុងរយៈពេល មួយសប្តាហ៍ក្រោយពិធីបុណ្យ ចូលឆ្នាំ។
នៅក្នុងថ្ងៃទី២ដែលកំពុងពិនិត្យនេះ តួលេខឆ្លងមានចំនួន១៤ករណីដែលថយចុះ ២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី ទាំង ១៤ករណីថ្ងៃនេះ គឺជាការឆ្លងក្នុងសហគមន៍ទាំងអស់ ។
កម្ពុជាគិតត្រឹមថ្ងៃទី១៩ខែ មេសា, ការឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់៩០ករណី,ការព្យាបាលជាសះស្បើយមាន ចំនួន១៣ម៉ឺន២ពាន់៨០១នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន ១២នាក់ថែមទៀត ។ កម្ពុជានៅថ្ងៃនេះមិន មានការស្លាប់ដោយជម្ងឺឆ្លងកូវីដ១៩នោះទេ។ តួលេខស្លាប់ដោយសារកូវីដ១៩ មានចំនួន ៣ពាន់៥៥នាក់ជាដដែល។