ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ (Video Inside)
ភ្លៀងបន្ដធ្លាក់ខ្លះថែមទៀត ក្នុងមួយសប្តាហ៍ទៅមុខនេះ ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងកម្រិតសម្ពាធទាបខ្សោយ ។
យោងតាមការព្យាករណ៍របស់របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី២០ រហូត ដល់ថ្ងៃទី២៦មេសា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចមានភ្លៀងក្នុងកម្រិតពី ខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះ ក៍អាចមានភ្លៀង ច្រើនជាបង្គួរផងដែរ ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ, ភ្លៀងអាចធ្លាក់ក្នុងកម្រិតពី ខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែក តំបន់មាត់សមុទ្រ នោះវិញ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តាមការព្យាករណ៍ នៅក្នុងនោះខេត្តកោះកុងគឺអាចទទួលនូវបរិមាណ ទឹកភ្លៀងច្រើនជាងគេ ផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតឡើង ជាយថាហេតុ ។