បុរសអាយុ៣០ឆ្នាំប្រើកាំបិតអារកសម្លាប់ខ្លួន (Video Inside)

សមត្ថកិច្ចបានថ្លែងថា បុរសម្នាក់អាយុ៣០ឆ្នាំ បានសម្លាប់ខ្លួនឯងដោយការប្រើកាំបិតអារក។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង៧កន្លះព្រឹក នៅក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី ។

សមត្ថកិច្ច នគរបាលប៉ុស្តិ៍សែនមនោរម្យ បានថ្លែងថាបុរសដែលបានប្រើកាំបិតអារកខ្លួនឯងនោះឈ្មោះ  ឆន ចាន់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការស្រាវជ្រាវនិងការធ្វើកោសល្យវិច័យរួច  បុរស ដែលបានប្រើកាំបិតអារកខ្លួនឯងនោះ គឺជាមនុស្សដែលមានសតិមិនប្រក្រតីនិងក្រោមឥទ្ធិពលស្រវឹងស្រា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner