ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាធ្លាក់ចុះក្នុងរយៈពេល៣ខែដើមឆ្នាំ (Video Inside)
ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ សម្រេចបាន២៧ម៉ឺនតោនទេក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ដែលធ្លាក់ចុះប្រមាណ៤០% ។ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា បានពឹងផ្អែកស្ទើរ ទាំងស្រុងលើប្រទេសវៀតណាមដែលកំពុងមានវិបត្តិឆ្លងកូវីដ១៩ធ្ងន់ធ្ងរជាងគេ បង្អស់ក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ប្រធានសមាគមស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡូត បានថ្លែងកាលពីថ្ងៃទី១៨មេសាថា ការ បញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីប្រទេសវៀតណាម បានធ្លាក់ជាងឆ្នាំមុន ព្រោះភាគច្រើនទី ផ្សារគ្រាប់ស្វាយចន្ទីឆៅ ពឹងផ្អែកទៅលើប្រទេសវៀតណាម ស្ទើរតែ៩០%។
ទោះជាយ៉ាងណាក៏ដោយ ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ មានបរិមាណកើនឡើងក្នុងរយៈ ពេល៣ខែដើមឆ្នាំនេះ។
យោងតាមរបាយការណ៍ក្រសួងកសិម្ម ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃចំនួន ២១៣.៤១ តោន ក្នុងនោះការនាំចេញទៅប្រទេសចិន ១២៣.៣៨ តោន, ថៃ៧៦ តោន, ជប៉ុន ១២.១០តោន និងកោះតៃវ៉ាន់ ១.៩៣តោន។
ណែកការនាំចេញគ្រាប់ស្វាយចន្ទីឆៅវិញមានចំនួន២៧ម៉ឺន១ពាន់៩៩៤.៤៨ តោនដែលធ្លាក់ ចុះ៣៩.៦៧% ក្នុងនោះការនាំចេញទៅប្រទេសវៀតណាមមានចំនួន២៧ម៉ឺន១ពាន់៩៨០.៩០ តោន និងប្រទេសចិនចំនួន១៣.៥៨តោន។