កម្ពុជាសម្លឹងលើវិញ្ញាសារថ្មីបាល់ទឹក (Video Inside)

សហព័ន្ធខ្មែរកីឡាហែលទឹក កំពុងរៀបចំបង្កើតវិស័យកីឡាមួយទៀតដោយគ្រោងស្វែង រកគ្រូពីបរទេសដើម្បីជួយបង្វឹក។ កីឡាដែលកំពុងស្ថិតក្នុងក្រសែភ្នែករបស់កម្ពុជានាពេលនេះ គឺកីឡាបាល់ទឹក ដែលនឹងក្លាយជាវិញ្ញាសាថ្មីមួយសម្រាប់កម្ពុជា។

អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី បានថ្លែងថា សហព័ន្ធកំពុងពិភាក្សាគ្នា ក្នុងការនាំចូលគ្រូបង្វឹកពីសិង្ហបុរីមកជួយបង្ហាត់បាល់ទឹក ដើម្បីពង្រឹងគុណភាពស្វែងរកមេដាយ ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ដោយសារវិញ្ញាសាបាល់ទឹកនេះ គឺថ្មីសម្រាប់ កម្ពុជា។

លោក ហែម គីរី បានថ្លែងថា ផែនការហ្វឹកហាត់នេះ ត្រូវបាន គេស្នើសុំដល់សហព័ន្ធ កីឡាហែលទឹកសិង្ហបុរី ដើម្បីជួយសម្របសម្រួលការចូលរួមប្រកួតនានា ដើម្បីការវាស់ស្ទង់ សមត្ថភាព មុនពេលការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២នៅកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner