កីឡាករកម្ពុជា៣៦៣នាក់ត្រៀមការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅវៀតណាម (Video Inside)
កីឡាករកម្ពុជា៣៦៣នាក់ បានត្រៀមរួចជាស្រេចក្នុងការចួលរួមប្រកួតកីឡាស៊ីហ្គេមក្នុងប្រ ទេសវៀតណាម ដែលនឹងមកដល់ក្នុងរយៈពេល២១ថ្ងៃខាងមុខទៀតនេះ។
យោងតាមមន្ត្រី កម្ពុជា កីឡាករខ្មែរទាំង៣៦៣នាក់ នឹងត្រូវចូលរួមក្នុងការប្រកួតកីឡាចំនួន៣៣ប្រភេទ ក្នុងនោះរួមមានកីឡាអត្តពលកម្ម, កីឡាហែលទឹក, កីឡាកាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ, ការប្រណាំងទោចក្រយាន, គុនដាវ, កីឡាវូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, កីឡារាំ, ទ្រីយ៉ាត្លុង, ជឺជីតស៊ូ, លើកទម្ងន់, កីឡាទូកកានូ, បាល់ទាត់, បាល់ទះ, បាល់បោះ, សីដក់, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់ និងកីឡាវាយកូនគោល, កីឡាវ៉ូវីណាម, ប្រដាល់គុនខ្មែរ, កីឡា Kickboxing ឃីកបុកស៊ីង, កីឡាប៉េតង់, កាយវប្បកម្ម, កីឡាប៊ីយ៉ាស្នូកឃ័រ, កីឡាអេឡិចត្រូនិក និងកីឡាអុកចិន។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម នឹងបើកការប្រកួតផ្លូវការនៅថ្ងៃទី១២-ឧសភា និងពិធីបិទការប្រកួតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។