សម្តេចតេជោ ហ៊ុន សែន៖ ការមិនឱ្យជួបជុំគ្នាកាលពីឆ្នាំ២០២០ និង ២០២១ គឺគ្មានអ្វីក្រៅពី ការពារជីវិតប្រជាពលរដ្ឋនោះឡើយ

ភ្នំពេញ៖ ការមិនឱ្យជួបជុំគ្នាកាលពីឆ្នាំ២០២០ និង ២០២១ គឺគ្មានអ្វីក្រៅពីការពារជីវិត ប្រជាពលរដ្ឋនោះឡើយ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយ របស់រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារចៃកា( JICA) នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ។

ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ហេតុអ្វីបានជាសម្តេចរារាំង មិនឱ្យជួបជុំគ្នា កាលពីឆ្នាំ២០២០ និង ២០២១ គឺគ្មានអ្វីក្រៅពីការពារជីវិតបងប្អូននោះឡើយ។សម្តេច បានបញ្ជាក់ ដូច្នេះថា ហេតុអ្វីបានជាហ៊ុនសែន រារាំងមិនឱ្យមានការជួបជុំគ្នា កាលពីឆ្នាំ២០២០ និង ២០២១ គឺគ្មាន អ្វីក្រៅពីការពារជីវិតបងប្អូននោះឡើយ ទើបឆ្នាំ២០២២ បានលេងចូលឆ្នាំ ។

សម្ដេចថា មានខេត្តបួន ដែលបានដាក់មិនពាក់ម៉ាស តែសម្រាប់ខេត្តដទៃទៀត ក៏អត់ពាក់ម៉ាសដែរ ហើយមកដល់ថ្ងៃនេះ ការឆ្លងរបស់យើងវាយ៉ាងដូចម្តេច? ។

សូមជម្រាបថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១៤ នាក់ បន្ថែមទៀត ដែលសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មី អូមីក្រុង ហើយជាករណីឆ្លងក្នុងសហគមន៍ ទាំងអស់ និងមានអ្នកជាសះស្បើយបន្ថែម ចំនួន ១២នាក់ផងដែរ ប៉ុន្តែមិនមានអ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ឡើយ ៕ ដោយ៖ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner