សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កត្តាកើតឡើងនូវតំបន់ទេសចរណ៍ថ្មី ហៅថា ទេសចរផ្សាភ្ជាប់ទឹកដី
កត្តាកើតឡើងនូវតំបន់ទេសចរណ៍ថ្មី ដែលហៅថា ទេសចរផ្សាភ្ជាប់ទឹកដី សម្តេចលើកឡើងថា ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ គឺការគ្រប់គ្រង និងបោះចោលសំរាមល្អប្រសើរជាងមុន ដោយសារពលរដ្ឋយើងមានការភ្ញាក់រលឹក និងចាស់ទុំជាមុន។ ចំណុចមួយទៀត គឺអាជ្ញាធរបានយកចិត្តទុកដាក់រឿងសំរាមនៅតាមមូលដ្ឋាន និងក្រុមហ៊ុនប្រមូលសំរាមបង្កើនការយកចិត្តទុកដាក់ប្រមូលសំរាម ពេលមានបុណ្យទាន។ សម្តេចបានលើកឡើងថា ពេលនេះមានការកើតឡើងនូវសហគមន៍ទេសចរណ៍នានា នៅតាមមូលដ្ឋាន ដែលហៅថាទេសចរផ្សាភ្ជាប់ទឹកដី ដោយពលរដ្ឋស្រលាញ់បរិស្ថាន និងប្រើប្រាស់បរិស្ថានដើម្បីទាក់ទាញយកលុយចៀសជាងបាញ់សត្វ និងកាប់ឈើ។ តំបន់ទេសចរណ៍ទាំងឡាយ ក្លាយជាគោលដៅទាក់ទាញប្រជាជន។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។