ស្រីលង្កា ស្នើសុំជំនួយហិរញ្ញវត្ថុពី IMF ជាបន្ទាន់

ប្រទេស​ស្រីល​ង្កា បានស្នើសុំជំនួយ​ហិរញ្ញវត្ថុពី​​មូលនិធិ​​រូ​បិ​យវត្ថុអ​ន្ត​រជាតិ​(IMF) ជាបន្ទាន់​  ហើយ​អ្នក​ផ្តល់ប្រាក់​ក​ម្ចីសកល​ ក៏​កំពុងពិចារណា​ថា​តើគួរ​ផ្ដល់​ជំនួយ​ឬយ៉ាងណា។

ការតវ៉ា​ បានផ្ទុះឡើ​ង​នៅ​ក្នុងប្រទេសកោះនេះ​​ ខណៈ​ដែល​​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹ​ង​វិបត្តិ​ហិរញ្ញ​វត្ថុ​ កើតឡើងដោយសារកូវីដ​-១៩ ការគ្រប់គ្រងហិរញ្ញ​វ​ត្ថុមិ​ន​បាន​ល្អ​របស់រដ្ឋាភិបាល  និង​ការកើ​ន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈ ដែលបានបំផ្លាញ​ទុ​​នបម្រុងបរ​ទេស។​

​គណៈ​ប្រតិភូ ដែលដឹកនាំ ​ដោយរដ្ឋមន្ត្រីហិរញ្ញ​​វ​ត្ថុស្រី​លង្កា Ali Sabry បានចាប់ផ្តើម​កិ​​ច្ច​ពិ​ភា​ក្សា​ជា​ផ្លូវ​ការ​​ជាមួយ ​IMF ក្នុង​​ទី​ក្រុ​ង​វ៉ា​ស៊ី​​នតោ​ន​កាល​ពី​ថ្ងៃ ចន្ទ សម្រា​​ប់​កម្ម​វិធី ដែលរ​ដ្ឋា​ភិបា​ល​ស​ង្ឃឹ​ម​ថា​ នឹង​ជួយ​បង្រ្គប់​ប្រាក់បម្រុងរបស់​ខ្លួ​ន និង​ហិរញ្ញ​​​វត្ថុ​ទូទាត់​សម្រាប់ការនាំចូលសំខា​ន់​​ៗនៃ​ប្រេង​ឥន្ធនៈ អាហារ និង​ថ្នាំ​ពេទ្យ​។

ជំនួយការ​របស់ Sabry លោក Shamir Zavahir ​បា​ន​និយាយនៅលើ Twi​tter ថា៖ «រដ្ឋម​ន្ត្រី​ការបរទេស បានធ្វើ​សំ​ណើរសម្រាប់ឧបករណ៍​ហិ​រញ្ញប្បទានរហ័ស ​(​RFI) ដើម្បីកាត់ប​ន្ថ​យ​បញ្ហា​ខ្សែ​​​សង្វាក់​ផ្គត់​​​ផ្គង់​បច្ចុប្បន្ន​ ប៉ុន្តែ​ដំបូង​ឡើ​យ IMF និយាយ​ថា ប្រទេសនេះ​មិន​បំពេញតាមលក្ខខណ្ឌ​របស់ពួកគេ»។

លោក Sabry បានប្រាប់សារព័ត៌មាន​ Reuters  កាលពីដើមខែនេះ​ថា ប្រទេសស្រីល​ង្កា​កំពុង​ស្វែង​រក​ប្រាក់​ចំនួន ៣ ពាន់លា​ន​ដុ​ល្លារក្នុង​រ​​យៈ​ពេលប៉ុន្មានខែខាង​​មុខ​​នេះ​ពីប្រភពជាច្រើន រួមទាំង IMF ធនាគារ​ពិភព​លោក​ និងប្រទេសឥណ្ឌា ដើ​ម្បី​ទប់ទល់នឹងវិបត្តិនេះ។

កាល​​ពី​​សប្តាហ៍​មុន ធនាគារ​កណ្តាល​រ​​បស់​​​​ប្រទេស​នេះ ​បាន​និយាយ​ថា ខ្លួន​កំពុង​​​ផ្អា​ក​ការ​ស​​ង​បំណុល​បរទេស​មួយ​ចំ​​នួន​របស់​ខ្លួន​ដោយ​​​រង់ចាំ​កា​រ​រៀប​ចំ​​រចនា​សម្ព័ន្ធ​​ឡើង​​​វិញផងដែរ​។

ប្រភព៖ Asia Nikkie

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner