ប្រមុខអ.ស.ប ចង់ជួបលោក ពូទីន និងលោក ហ្សេលេនស្គី

កៀវ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ(អ.ស.ប)នៅថ្ងៃពុធថ្លែងថា អគ្គលេខាធិការអ.ស.ប លោក អាន់ថូនីញ៉ូ ហ្គូដទែរ៉េស បានស្នើសុំជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និង អ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងរដ្ឋធានីរបស់ប្រទេសទាំងពីរ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទេហ្វែន ឌូចារីក បានបញ្ជាក់ថា លោកអគ្គលេខា ធិការ បាននិយាយថា នៅពេលគ្រោះថ្នាក់ និងផលវិបាកដ៏ធំធេងនេះ គាត់ចង់ពិភាក្សាអំពីជំហានបន្ទាន់ ដើម្បីនាំមកនូវសន្តិភាពនៅអ៊ុយក្រែន និងអនាគតនៃពហុភាគីនិយម ដោយផ្អែកលើធម្មនុញ្ញអង្គការ សហ ប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោក ឌូចារីក បានកត់សម្គាល់ទៀតថា ទាំងអ៊ុយក្រែន និងរុស្ស៊ី គឺជាសមាជិកស្ថាបនិកនៃអ.ស.ប ហើយតែងតែជាអ្នកគាំទ្រដ៏រឹងមាំនៃអង្គការនេះ។

ការប្រកាសខាងលើនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រមុខអ.ស.ប បានអំពាវនាវឱ្យផ្អាករយៈពេល បួនថ្ងៃ ក្នុងការប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការបើកច្រករបៀងជំនួយ មនុស្សធម៌ មុនពេលប្រារព្ធពិធីបុណ្យ Easter នៅចុងសប្តាហ៍នេះ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner