រុស្ស៊ីចោទ ណាតូថា ព្យាយាមអូសបន្លាយ ការប្រយុទ្ធគ្នានៅអ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា នៅថ្ងៃពុធបានចោទ ប្រកាន់ ថា ប្រទេសជាសមាជិកនៃអង្គការណាតូកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីអូសបន្លាយជម្លោះ ប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានថ្លែងនៅក្នុងសន្និសីទប្រចាំសប្តាហ៍ថា ប្រទេសណាតូកំពុង បង្កើន ការផ្គត់ផ្គង់សម្ភារៈយោធា សព្វាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែន ហើយជំរុញឱ្យទីក្រុងកៀវបន្តការ ឈ្លានពានប្រឆាំងនឹងតំបន់ដុនបាស់។ លោកស្រី ហ្សាខារ៉ូវ៉ា បន្តថា ទង្វើទាំងនេះផ្ទុយនឹងពាក្យសម្តី របស់ ប្រទេសណាតូ ដែលថា អរិភាពក្នុងប្រទេសអ៊ុយក្រែនគួរតែបញ្ចប់ឱ្យបានឆាប់តាម ដែលអាចធ្វើ ទៅ បាន។

បន្ថែមលើនេះ លោកស្រី ហ្សាខារ៉ូវ៉ា ក៏បានចោទប្រកាន់ផងដែរថា ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិ ការ យោធា ពិសេសរបស់រុស្ស៊ីមក អ៊ុយក្រែនបានទាក់ទាញទាហានស៊ីឈ្នួលបរទេស ប្រហែល ៧,០០០នាក់មកពី៦៣ប្រទេស ដោយមានសហរដ្ឋអាមេរិកជាប្រភពដ៏សំខាន់មួយ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner