លោក ហ្សេលេនស្គី អរគុណសហភាពអឺរ៉ុបចំពោះការគាំទ្រអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី

កៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេលេនស្គី បានរាយការណ៍ថា ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធបានជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាលីស៍ មីឆែល ដោយបានកោតសរសើរដល់សហភាពអឺរ៉ុប (EU) ចំពោះការគាំទ្រដល់អ៊ុយក្រែន ចំពេល មានជម្លោះជាមួយរុស្ស៊ី។

លោក ហ្សេលេនស្គី បាននិយាយថា ដៃគូអឺរ៉ុបបានរួមចំណែកយ៉ាងសំខាន់ចំពោះសមត្ថភាព យោធា របស់យើង… ជាពិសេស លោកសូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានបែងចែកថវិកា ចំនួន១.៥ពាន់លានអឺរ៉ូ ឬប្រហែល១.៦៣ពាន់លានដុល្លារនៅក្នុងមូលនិធិសន្តិភាពអឺរ៉ុប ដើម្បីផ្តល់ ហិរញ្ញប្បទានដល់តម្រូវការយោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ បន្ថែមលើនេះ លោក ហ្សេលេនស្គី ក៏បានកោតសរសើរសហភាពអឺរ៉ុបផងដែរ ចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបាន អំពាវនាវឱ្យពង្រឹងវិធានការរឹតត្បិតបន្ថែមទៀត តាមរយៈការដាក់ទណ្ឌកម្មថាមពលពេញលេញលើ ទីក្រុងម៉ូស្គូ ក្នុងនោះមានទាំងការនាំចូលប្រេង និងឧស្ម័ន។

ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាច ធ្វើបាន ដើម្បីឱ្យអ៊ុយក្រែនឈ្នះសង្គ្រាម ព្រោះយើងចង់បានជ័យជំនះរបស់អ៊ុយក្រែន។ នៅថ្ងៃបន្ទាប់ លោក មីឆែល បានបង្ហោះសារថា អឺរ៉ុបនឹងបង្កើតមូលនិធិ Solidarity Trust ដើម្បីជួយអ៊ុយក្រែន ក្នុងការស្តារប្រទេសឡើងវិញក្រោយជម្លោះផងដែរ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner