សម្តេចតេជោ ហ៊ុន សែន រីករាយក្រោយការរៀបចំពិធីបុណ្យចូលឆ្នាំទទួលបានជោគជ័យ (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបង្ហាញក្តីរីករាយយ៉ាងខ្លាំងក្រោយការឃើញនូវចំនួនពលរដ្ឋ ដ៏ច្រើនលើសលុបបានចូលរួមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ។ ពិធីបុណ្យចូលឆ្នាំកាល ពីសប្តាហ៍មុន ត្រូវប្រជាពលរដ្ឋបានសម្តែងការដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋបានថ្លែងថា គឺដោយសារតែគោលនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនោះហើយ បានជួយបង្កើតភាពស៊ាំក្នុងសហគមន៍ និងភាពស៊ាំក្នុងសហគមន៍បានធ្វើ ឱ្យកម្ពុជាអាចរៀបចំពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ មានភាពរលូននិងជោគជ័យ។