កម្ពុជាសម្រុកការចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោងមកនេះ បានចំនួន ២ម៉ឺន ២ពាន់ ២១២នាក់ ខណៈដំណើរការជម្រុញវ៉ាក់សាំងដូសទី៣និងដូសទី៤បន្តប្រព្រឹត្តទៅដើម្បីការ បង្កើតភាពស៊ាំក្នុងសហគមន៍។
យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូស ទី៣ថ្ងៃនេះមានច្រើនជាងម្សិលមិញដែលមានចំនួន១ម៉ឺន ៨៣១នាក់ ។ គិតរហូតមកទល់ ពេលនេះ អ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៨លាន ១៤ម៉ឺន ៩ពាន់ ២០៤នាក់ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នោះវិញ, រយៈពេល២៤ម៉ោង មកនេះមានចំនួន ១ម៉ឺន ១៣២នាក់។ តួលេខចាក់ថ្ងៃនេះ ត្រូវគេប្រៀបធៀបថា មានចំនួនច្រើនជាងម្សិលមិញ ផងដែរ ដែលមានចំនួនតែ៣ពាន់ ៧៣៧នាក់នោះទេ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈ ពេល ៩៨ថ្ងៃ កន្លងមកនេះ បានចំនួន ១លាន ២៥ម៉ឺន ៣ពាន់ ៤០៥នាក់ ។
កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិត ត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៤លាន ៨៦ម៉ឺន ៨ពាន់ ៦៥២នាក់ ដែលស្មើនឹង ៩២,៩៣ ភាគរយ ។
ដោយឡែកក្នុងរយៈពេល ៥៧ថ្ងៃកន្លងមកនេះទៀត ការចាក់វ៉ាក់សាំងលើកុមារ អាយុក្រោម ៥ឆ្នាំ បានចំនួន ៣២ម៉ឺន ៨ពាន់ ៧៩៥នាក់ ដែលស្មើនឹង ៥៣,៨៤ ភាគរយ នៃ គោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕