តំបន់សឹករងខេត្តកណ្តាលប្រជុំផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារ
កណ្តាល៖ ការអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ រាល់ផែនការ បទបញ្ជា ក៏ដូចជាសេចក្តីណែនាំនានា របស់យោធភូមិភាគពិសេស បានប្រគល់ជូនតំបន់ប្រតិបត្តិលារសឹករងកណ្តាល ជាការអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះជាប្រសាសន៍របស់ ឧត្តមសេនីយ៍ទោ ទី សេរីវុទ្ឍ មេបញ្ជាការរងយោហោធភូមិភាគពិសេស ក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារយោធា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍បន្តសកម្មភាពយោធាឆ្នាំ២០២២ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ របស់តំបន់ប្រតិតបត្តិការសឹករងកណ្តាល ។
ក្នុងនាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ឧត្តមសេនីយ៍ទោ ទី ទីសេរីវុទ្ធ បានថ្លែងនូវការកោតសរសើរ និងវាយតម្លែខ្ពស់ ដែលកងឯកភាព តំបន់ប្រតិបត្តិការសឹករងកណ្តាលសម្រេចបានកន្លងទៅនេះ ដែលបានខិតខំបំពេញភារកិច្ចរហូតបាន សម្រេចនូវស្នាដៃ និងសម្មិទ្ធផលជាច្រើន ជាពិសេសការអនុវត្តន៍បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ រាល់ផែនការបទបញ្ជា ក៏ដូចជាសេចក្តីណែនាំនានា របស់យោធភូមិភាគពិសេស ក៏ដូចជាគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកណ្តាល ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សារធារណៈ នៅក្នុងភូមិសាស្រ្ត ក្រុង/ ស្រុក ទាំង១១នៅក្នុងខេត្តបាន យ៉ាងល្អប្រសើរ។
សម្រាប់ទិសដៅអនុវត្តបន្តឆ្នាំ២០២២ ត្តមសេនីយ៍ទោ ទី សេរីវុទ្ឍ បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិតបត្តិការសឹករងកណ្តាល ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាសក្សត្រ គោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់លក្ខន្តិកៈទូទៅ និងលិខិតបទដ្ឋានគតិយុទ្ធ ពាក់ព័ន្ធផ្សេង អនុវត្តន៍នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគពិសេសបានដាក់ចុះប្រកបដោយប្រសិទ្ធភាព ៕