ឯកឧត្តម រ័ត្ន វិរៈ សំណូមពរឲ្យសមាជិក-សមាជិកាបក្សឃុំព្រះធាតុ ស្រុកអូររាំងឪ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីដណ្តើមបានភាពឈ្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ
ត្បូងឃ្មុំ៖ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ទទួលបន្ទុកឃុំព្រះធាតុ បានធ្វើការសំណូមពរឲ្យសមាជិក-សមាជិកាបក្សឃុំព្រះធាតុ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីដណ្តើមបានភាពឈ្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ។
នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីប្រជុំជីវភាពប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជាឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រះធាតុ និងសមាជិក-សមាជិកាជាច្រើននាក់ ។
ឯកឧត្តម រ័ត្ន វិរៈ ក៏បានជម្រុញឲ្យសមាជិក-សមាជិកាត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងចុះជាប់នៅតាមខ្នងផ្ទះដោយផ្ទាល់ជាមួយប្រជាពលរដ្ធក្នុងមូលដ្ឋាន ពោលគឺថ្នាក់ដឹកនាំគណបក្សតែងចុះជាប់ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ធជានិច្ចនៅទូទាំងប្រទេស ដោយមិនប្រកាន់និន្នាកានយោបាយ ជាតិសាស ឬពណ៍សប្បុរនោះឡើយ ។
ជាមួយនោះដែរ ឯកឧត្តម រ័ត្ន វិរៈ ក៏បានសំណូមពរឲ្យពិនិត្យតាមដានឲ្យបានច្បាស់លាស់ចំពោះសមាជិក-សមាជិកទាំងអស់ និងប្រជាពលរដ្ធដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយមិនមានឯកសារ អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរអស់សុពលភាព មិនទាន់ទទួលបាន បាត់ ខូច ឬ កែតម្រូវ ត្រូវរៀបចំឯកសារស្នើសុំទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីឲ្យពយកគាត់បានទៅបោះឆ្នោតនិងបំពេញការតព្វកិច្ច និងបញ្ចេញនូវឆន្ទៈរបស់ខ្លួនក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ៕ ដោយ៖ គ្រី សម្បត្តិ