សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំងដូសទី៣ ជាចាំបាច់ និងកំពុងពិនិត្យពង្រីកខេត្តដែលអាចបន្ធូរបន្ថយការពាក់ម៉ាស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានយុទ្ធនាការចាក់វ៉ាសាំងដូសទី៣ ជាពិសេស អំពាវនាវឲ្យប្រជាជនទូទាំងប្រទេសកម្ពុជា ត្រូវតែបានចាក់វ៉ាក់សាំងដូសទី ៣ ជាចាំបាច់ ដើម្បីកម្ពុជា អាចបន្ថូរបន្ថយវិធានការសុខាភិបាល និងកំពុងតែពិនិត្យលើការពង្រីកខេត្តដែលបន្ធូរបន្ថយការពាក់ម៉ាស។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវ និងប្រកាសពិនិត្យពង្រីកខេត្តដែលបន្ធូរបន្ថយការពាក់ម៉ាសនេះ តាមសាររយៈជាសំឡេងរបស់ នៅរសៀលថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីចូលឆ្នាំខ្មែរ រហូតមកដល់ក្រោយចូលឆ្នាំ រហូតដល់ថ្ងៃនេះ គ្មានសញ្ញាណាមួយដែលមានការឆ្លងរាលដាលកូវីដ១៩នោះទេ។ សម្តេច បន្តថា យើងកំពុងតែពិនិត្យអំពីដាក់បន្ថែមនៅខេត្ត ឬដែនដីនៃខេត្តខ្លះទៀតដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស់ ដើម្បីកុំឲ្យការចំណាយរបស់ប្រជាពលរដ្ឋយើងច្រើនទៅលើការទិញម៉ាសសម្រាប់ពាក់។ សម្ដេច ក៏បានបន្តថា យើងក៏មានភាពស៊ាំសហគមន៍តាមរយៈការចាក់វ៉ាក់សាំងបានពីរដូស រួចរាល់ ប៉ុន្តែអ្វីដែលជាតម្រូវការឈានទៅសម្រេចនៃភាពស៊ាំសហគមន៍ និងដើម្បីកាត់បន្ថយនៃការបន្ធូរបន្ថយនូវវិធានការសុខាភិបាល។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាជនកម្ពុជាត្រូវតែមានភាពស៊ាំយ៉ាងហោចក៏បានចាក់វ៉ាក់សាំង៣ដូស។ យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅចំនួន ៦លាននាក់ទៀតដែលមិនទាន់បានចាក់ដូសជំរុញ ដូច្នេះសម្ដេច ក៏បានណែនាំឲ្យលោកជំទាវ ឱ វណ្ណឌីន ផ្ដល់ការយកចិត្តទុកដាក់ចាក់ជូនប្រជាពលរដ្ឋនៅតំបន់ទីប្រជុំជន ដូចជានៅតាមរោងចក្រ កម្មករកម្មការិនីសំណង់ អ្នករកស៊ីក្រៅប្រព័ន្ធ ដូចជាអ្នករកស៊ីតាមផ្សារជាដើម ដោយខិតខំប្រមូលផ្ដុំកម្លាំងដើម្បីចាក់ជូនកម្មករកម្មការិនីនៅតាមរោងចក្រ តាមក្រុមហ៊ុនសំណង់ ក៏ដូចជាអាជីវករនៅតាមទីផ្សារនានាដែលងាយឆ្លង។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើដូច្នេះដើម្បីបង្កើនភាពស៊ាំសហគមន៍ឲ្យបានច្រើន។ សម្ដេចតេជោ បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋបានទទួលបានរហូតដល់ដូសទី ៤កាន់តែល្អប្រសើរ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner