បេសកកម្ម IAEA នឹងធ្វើទស្សនកិច្ចនៅរោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល របស់អ៊ុយក្រែន

វីយែន៖ ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) បាននិយាយនាពេលថ្មីៗនេះថា បេសកកម្មអ្នកជំនាញរបស់ខ្លួននឹងធ្វើដំណើរទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល (Chernobyl) របស់ប្រទេសអ៊ុយក្រែននៅថ្ងៃទី២៦ ខែមេសាខាងមុខ ដើម្បីជួយធានាសុវត្ថិភាព របស់រោងចក្រនេះ។

អគ្គនាយក IAEA លោក រ៉ាហ្វាអែល ម៉ារីយ៉ាណូ ក្រូស៊ី នឹងដឹកនាំបេសកកម្មប្រគល់ឧបករណ៍ សំខាន់ៗ និងធ្វើការវាយតម្លៃវិទ្យុសកម្ម ក៏ដូចជាការវាយតម្លៃផ្សេងៗទៀតនៅរោងចក្រ ឆឺណូប៊ីល។
នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ។

អ្នកជំនាញ IAEA ក៏នឹងជួសជុលប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពពីចម្ងាយនៅរោងចក្រនេះផងដែរ ដែលមិនត្រូវបានបញ្ជូនទិន្នន័យទៅកាន់ទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារនៅទីក្រុងវីយែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក ក្រូស៊ី បានបញ្ជាក់ថា វត្តមានរបស់ IAEA នៅរោងចក្រ ឆឺណូប៊ីល នឹងមានសារៈសំខាន់ បំផុតសម្រាប់សកម្មភាពរបស់យើងក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ខណៈដែលខ្លួនស្វែង រកការស្តារការគ្រប់គ្រងរោងចក្រឡើងវិញ និងធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពរបស់វា ដោយបន្ថែមថា ទីភ្នាក់ងារនេះនឹងបញ្ជូនបេសកកម្មបន្ថែមទៀតទៅកាន់រោងចក្រ ឆឺណូប៊ីល និង កន្លែងនុយក្លេអ៊ែរផ្សេងទៀតនៅអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

បើតាមសេចក្តីថ្លែងការណ៍របស់ IAEA កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងរោងចក្រ ឆឺណូប៊ីល អស់រយៈ ពេល ៥សប្តាហ៍ មុនពេលដកចេញនៅថ្ងៃទី៣១ ខែមីនាកន្លងទៅ៕ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner