អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង៥០៩លាននាក់និងស្លាប់ជាង៦លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥០៩,៥៤២,៧៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មាន ចំនួន ៦,២៤៣,១៩៩នាក់ និងជាសះស្បើយឡើងវិញ ៤៦២,២០០,៧៣៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាល នៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើន ជាងគេ។អាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨២,៦៦២,៧៤៨នាក់ ស្លាប់ចំនួន ១,០១៨,៣៣៥នាក់ និងជាសះស្បើយចំនួន ៨០,៤៦៥,៣៥១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេស ឥណ្ឌាដដែល។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៥៩,៨២១នាក់ ស្លាប់ចំនួន ៥២២,១៩៣នាក់ និងជាសះស្បើយ ៤២,៥១៩,៤៧៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៣៤៩,៤៦៣នាក់ ស្លាប់ ៦៦២,៧០១នាក់ និងជាសះស្បើយ ២៩,៣៨៤,៣៥៤នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា



