អង់គ្លេស ៖ រុស្ស៊ីមានផែនការធ្វើប្រជាមតិក្នុងទីក្រុងខឺសុនរបស់អ៊ុយក្រែន

កៀវ៖ រុស្ស៊ីមានផែនការរៀបចំការបោះឆ្នោតប្រជាមតិមួយនៅទីក្រុង ខឺសុន (Kherson) ភាគខាងត្បូងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងបង្ហាញពីភាពត្រឹមត្រូវលើការកាន់កាប់ទីក្រុងនេះពីសំណាក់រុស្ស៊ី។ នេះបើតាមប្រភពពីក្រសួងការពារជាតិអង់គ្លេស។

បើតាមព័ត៌មានសម្ងាត់ស្តីពីអ៊ុយក្រែនរបស់ក្រសួងការពារជាតិអង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ទីក្រុងខឺសុន គឺជាទីក្រុងដ៏សំខាន់ដែលរុស្ស៉ីចង់សាងសង់ស្ពានភ្ជាប់ទៅកាន់ទឹកដីគ្រីមៀ និងដើម្បីឆ្ពោះទៅគ្រប់គ្រងភាគខាងត្បូងអ៊ុយក្រែនទាំងមូល។

ក្រសួងការពារជាតិអង់គ្លេសបានសង្កត់ធ្ងន់ទៀតថា រុស្ស៉ីធ្លាប់ធ្វើប្រជាមតិស្តីពីការបញ្ចូលតំបន់គ្រីមៀក្នុងសហព័ន្ធរុស្ស៉ីកាលពីឆ្នាំ២០១៤ ហើយការរៀបចំឱ្យមានការបោះឆ្នោតពីសំណាក់ប្រជាជនក្នុងតំបន់នេះ គឺមានគោលបំណងដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់រុស្ស៉ី ក្នុងការក្រសោបយកឧបទ្វីបមួយ ដែលលោកខាងលិចចាត់ទុកថា ជាទង្វើខុសច្បាប់៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner