កូវីដ-១៩៖ ថៃបន្តមានមនុស្សស្លាប់ ១២៤នាក់ទៀត

បាងកក៖ ក្រសួងសុខាភិបាលថៃ នាព្រឹកនេះ បានរាយការណ៍ពីការស្លាប់មនុស្ស ព្រោះជំងឺឆ្លងកូវីដ១៩ ចំនួន ១២៤នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

នៅថ្ងៃចន្ទ ទី២៥ ខែមេសានេះ ក្រសួងសុខាភិបាលថា ក្រៅពីការស្លាប់នេះ ក៏មានករណីឆ្លងថ្មីចំនួន ១៤,៩៩៤បន្ថែមទៀត ក្នុងនោះ ១៤,៩៥១ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៤៣ករណីទៀតជាករណីនាំចូល។ ប៉ុន្តែអ្នកជំងឺចំនួន ២៣,៥២៤នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ថៃបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ សរុបនៅទូទាំងប្រទេសចំនួន ៤,១៨០,៨៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៧,៨៩៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៣.៩៧លាននាក់ គិតត្រឹមព្រឹកថ្ងៃទី ២៥ មេសា៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner