ក្រុមបាល់ទាត់កុមារា កុមារី ៦១ក្រុមចូលរួមប្រជែងពានរង្វាន់ AIA – ISF Youth League លើកទី២ នៅភ្នំពេញ

Story ក្រុមបាល់ទាត់កុមារា-កុមារីចំនួន៦១ក្រុម នៅរាជធានីភ្នំពេញសរុបចំនួន៦០០នាក់ បានចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពាន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់វិលជុំដ៏ធំមួយ នៅកម្ពុជា នៅលើទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា។

លោក យិន សាមឌី ប្រធានគ្រប់គ្រងកម្មវីធីបាល់ទាត់អង្គការ បានឲ្យដឹងថា នេះជាការការប្រកួតលើកទី២ សម្រាប់ភ្នំពេញក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន AIA Cambodia ដែលមាន៥ប្រភេទអាយុ គឺ កុមារា កុមារី ក្រោមអាយុ១៨ឆ្នាំ , ក្រោម១៦ឆ្នាំ ,ក្រោមអាយុ១៤ឆ្នាំ និងកុមារាក្រោមអាយុ១០ឆ្នាំ។

ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់រូបនេះ បញ្ជាក់ទៀតថា ការប្រកួតលិគវិលជុំ AIA – ISF Youth Leagueនេះ អង្គការបានពង្រីកជាច្រើនតំបន់ផ្សេងៗទៀត មានខេត្តកំពត បាត់ដំបង សៀមរាប កំពង់ស្ពឺ និងភ្នំពេញ ។ មូលហេតុ ដោយសាតែអង្គការផ្កាយសមុទ្រ ចង់ផ្តល់ឱកាសឲ្យកុមារាកុមារីតាមបណ្តាលខេត្តទទួលបានឱកាសលេងកីឡាបាល់ទាត់ ដើម្បីសុខភាព និងវិវឌ្ឍសមត្ថភាពក្លាយជាកីឡាករកីឡាការិនីបាល់ទាត់អាជីពនាពេលអនាគត ។

លោក អះអាងថា សម្រាប់ក្រុមបាល់ទាត់ទាំងអស់ ក្នុងលីគវិលជុំនេះ សុទ្ធសឹងទទួលបានការបណ្តុះបណ្តាលពីគ្រូជំនាញរបស់អង្គការផ្កាយសមុទ្រ ទាំង សាលារដ្ឋ និងសាលាជាដៃគូ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន ពានរង្វាន់ AIA – ISF Youth League លើកទី២ នៅភ្នំពេញនឹងប្រព្រឹត្តទៅ រយៈពេល១៤សប្តាហ៍ នឹងបញ្ចប់នាខែសីហាខាងមុខនេះ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner